You are here
Home > ព្រឹត្តិការណ៍សង្គ​ម > លោក ខ្មែរ សុវណ្ណភូមិ ផ្ញើរសារព្រមានលោក ឡុង ឌីម៉ង់ និងបន្តប្តឹងទៅស្ថាប័នអន្តរជាតិករណីគម្រាមម្លាប់មនុស្សជាសាធារណៈ

លោក ខ្មែរ សុវណ្ណភូមិ ផ្ញើរសារព្រមានលោក ឡុង ឌីម៉ង់ និងបន្តប្តឹងទៅស្ថាប័នអន្តរជាតិករណីគម្រាមម្លាប់មនុស្សជាសាធារណៈ

ក្រោយពីការប្រកាសរបស់លោក កង ប៊ុនទូ គម្រាមបាញ់សម្លាប់យុវជនម្នាក់នៅប្រទេសកូរ៉េ  ក៏មានការចេញប្រតិកម្មជាច្រើនពីបងប្អូនអ្នកលែងតាមបណ្តាញសង្គមដោយទាមទារឲ្យរដ្ឋាភិបាលមានចំណាត់ការទៅលើជនដែលគម្រាមសម្លាប់មនុស្សយ៉ាងអណាធិបតេយ្យ ជាក់ស្តែងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ល្ងាច នេះលោក ខ្មែរ សុវណ្ណភូមិ បានផ្ញើរសារតាមបណ្តាញសង្គមរបស់ខ្លួនព្រមានធ្ងន់ៗទៅលោក ឡុង ឌីម៉ង់ ប្រសិនបើលោក ឡុង ឌីម៉ង់ហ៊ានទទួលជនល្មើស កង ប៊ុនទូឲ្យស្នាក់នៅក្នុងស្ថានទូតរបស់ខ្មែរនោះ ខ្មែរសុវណ្ណភូមិ បើករំលាយរឿងអាស្រូវស្រីញីរបស់លោក ឡុង ឌីម៉ង់ ជាសាធារណៈ។

លោក ខ្មែរសុវណ្ណភូមិ បានបញ្ជាក់ថា៖ តាមសំដីរបស់ ឧក្រិដ្ឋជន កង ប៊ុនទូ បានបញ្ជាក់ថាខ្លួននឹងស្នាក់នៅស្ថានទូតខ្មែរពេលមកដល់ប្រទេសកូរ៉េខាងត្បូង។ នោះមានន័យថាស្ថានទូតខ្មែរនៅកូរ៉េ បានចូលដៃជាមួយឃាតករ ឬជាអ្នកនៅពីក្រោយឃាតករក្នុងការប៉ុនប៉ងសំលាប់មនុស្ស។ យើងសូមព្រមាន ឡូងឌីម៉ង់ ថា ស្ថានទូតខ្មែរជាស្ថាប័បបម្រើប្រយោជន៍ជាតិ តែមិនមែនជាស្ថាប័នចំណាយលុយបម្រើ និងការពារឃាតករសំលាប់ខ្មែរឡើយ។ ដូច្នេះ ឡុង ឌីម៉ង់ ត្រូវតែគិតគូរពីរឿងនេះ ព្រោះយើងនឹងតវ៉ា និងប្តឹងទៅស្ថាប័នអន្តរជាតិនានាអំពីបទឧក្រិដ្ឋនេះ ហើយក្រៅពីការព្រមានផ្នែកច្បាប់នេះ រឿងរ៉ាវស្រីញីរបស់ឡូង ឌីម៉ង់ ក៏យើងនឹងបើកទំលាយផងដែរ៕

Leave a Reply

Top